សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ «ធ្វើឱ្យលឿន, ធ្វើឱ្យលះ, បើស្ទះសុំគោលការណ៍»

«ធ្វើឱ្យលឿន, ធ្វើឱ្យលះ, បើស្ទះសុំគោលការណ៍» ។ នេះគឺជាទស្សនៈផ្ទាល់ខ្លួនដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកយកចែករំលែកជូននិស្សិត ក៏ដូចជាយុវជនខ្មែរ នៅក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ជូន​និស្សិតជ័យលាភីនៃ​សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ នៅខេត្តសៀមរាប កាលពី​ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ផ្អែកតាមបទពិសោធន៍ក្នុងការអនុវត្តន៍ទ្រឹស្តីនៃទស្សនៈនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានពន្យល់ថា ៖

  • ធ្វើឱ្យលឿន៖ ធ្វើការងារត្រូវកំណត់អាទិភាពការងារតាមលំដាប់លំដោយមួយណាសំខាន់ជាង និងមួយណាសំខាន់ជាបន្តបន្ទាប់
  • ធ្វើឱ្យលះ ៖ ត្រូវក្ដាប់គោលការណ៍ គោលគំនិតរបស់ថ្នាក់លើឱ្យច្បាស់, ការងារកាន់តែធំកាន់តែធ្វើឱ្យល្អិត, ហើយត្រូវព្យាយាមដោះស្រាយឱ្យបាន និងស្របតាមគោលគំនិតរបស់ថ្នាក់លើឱ្យអស់លទ្ធភាព
  • បើស្ទះសុំគោលការណ៍៖ ក្នុងករណីដោះស្រាយមិនបាន ត្រូវសុំគោលការណ៍ និងរាយការណ៍ ហើយសូមកុំខ្លាចក្នុងការសូមគោលការណ៍ និងរាយការណ៍ ៕

សូមទស្សនាវីដេអូប្រសាសន៍សម្តេចខាងក្រោមនេះ៖

 

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment