វត្ថុបុរាណខ្មែរចំនួន២បន្ថែមទៀត នឹងត្រូវបញ្ជូនពីសារមន្ទីរសិល្បៈមេក្រូប៉ូលីតាន (Metropolitan Museum of Art) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ម៉ានហាតាន (Manhattan District Attorney) បានរឹបអូសពីសារមន្ទីរសិល្បៈមេត្រូប៉ូលីតាន។ វត្ថុបុរាណទាំងពីរនេះរួមមាន ផ្តែរធ្វើពីថ្មភក់ មានចម្លាក់រូបរាហូ (ព្រះកាល) សម័យមុនអង្គរ ចន្លោះសតវត្ស ទី៧ ឬទី៨ គ.ស. និងមួយទៀត គឺបដិមាធ្វើពីថ្មភក់ អាចសម្គាល់ជារូបអសុរ ហិរណ្យកសិពុ សម័យអង្គរ សតវត្សទី១០ ដែលមានប្រភពដើមមកពីប្រាសាទចិន ក្នុងតំបន់កោះកេរ។





