បើសិនជាលោកអ្នកដើរកម្សាន្តនៅប៉ែកខាងកើតនៃទីលានជល់ដំរី ក្នុងក្រុងអង្គរធំ នោះច្បាស់ជាបានឃើញទិដ្ឋភាពដ៏ទាក់ទាញនៃប្រាសាទចំនួន១២ សាងសង់ឡើងពីថ្មបាយក្រៀមពណ៌ក្រហមឆ្អៅ និងលាយថ្មភក់ខ្លះតាមរចនាសម្ព័ន្ធលម្អ។ សំណង់ទាំង១២នេះ គេឯងស្គាល់ជាទូទៅថា «ប្រាសាទសួរព្រ័ត» ដែលជាសំណង់មានរចនាបថប្លែកពីគេ និងមានចម្ងល់សង្ស័យជាច្រើនក្នុងរង្វង់អ្នកសិក្សាប្រវត្តិសាស្ត្រ […]
ប្រាសាទប្រែរូប គឺជាសមិទ្ធផលស្ថាបត្យកម្មកំពូលមួយដែលស្ថិតនៅតាមបណ្តោយផ្លូវវង់ធំ ក្នុងភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប។ ក្នុងទិដ្ឋភាពភូមិសាស្ត្រវប្បធម៌ ប្រាសាទភ្នំមួយនេះបានសាងសង់ឡើងនៅលើដីទួលខ្ពស់ត្រដែត ដែលមិនត្រឹមតែឆ្លុះបញ្ចាំងពីទស្សនទាននៃលទ្ធិទេវរាជក្នុងការបង្កើតភ្នំព្រះសុមេរុជានិមិត្តរូបនាសម័យបុរាណ។ ប៉ុន្តែសព្វថ្ងៃ ទីតាំងខ្ពស់នៃសំណង់នេះ […]
ស្ថិតនៅពីក្រោយប្រាសាទសួរព្រ័ត និងនៅប៉ែកខាងកើតនៃព្រះបរមរាជវាំង ប្រាសាទឃ្លាំង គឺជាសំណង់ថ្មភក់ភ្លោះដ៏ស្វាហាប់ ដែលឈរអមសងខាងផ្លូវឆ្ពោះទៅកាន់ទ្វារជ័យនៃក្រុងអង្គរធំ។ ប្រាសាទដ៏វិចិត្រទាំងពីរនេះ មានរូបរាងស្ទើរតែដូចគ្នាទាំងស្រុង បើទោះបីជាត្រូវបានកសាងឡើងក្នុងរជ្ជកាលខុសគ្នាក៏ដោយ ប្រាសាទឃ្លាំងខាងជើង កសាងឡើងនៅចុងសតវត្សរ៍ទី១០ […]
រយៈពេលជិត១ឆ្នាំមកហើយ ដែលអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសហការគ្នាតាមរយៈគម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមរតកដូនតា នៅក្នុងក្រុងរុនតាឯកតេជោសែន ដោយបានបង្ហាត់បង្រៀនជំនាញចំនួន៥ រួមមាន គំនូរបុរាណ កុលាលភាជន៍ ខ្មុកម្រ័ក្សណ៍ […]
នៅតាមខ្សែទស្សនាកម្សាន្តតាមតំបន់វង់ធំនៃរមណីយដ្ឋានអង្គរ ភ្ញៀវទេសចរច្បាស់ជាមិនអាចរំលងសម្រស់ដ៏ត្រកាលនៃ ប្រាសាទនាគព័ន្ធ ឡើយ។ ប្រាសាទនេះស្ថិតក្នុងភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប ដែលព័ទ្ធជុំវិញដោយផ្ទៃទឹកបារាយណ៍ដ៏ធំល្វឹងល្វើយ បង្កើតបានជាទស្សនីយភាពធម្មជាតិដ៏អស្ចារ្យផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយជំនឿសាសនាខ្មែរតាំងពីបុរាណកាល។ ជានិមិត្តរូបនៃ […]
ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារសង្រ្គោះបន្ទាន់ ប្រាសាទបក្សីចាំក្រុងដែលរកកលនឹងរលំបាក់កាលពីខែតុលា ឆ្នាំ២០២៥ ដែលជាប្រាសាទស្កឹមស្កៃមួយនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ គម្រោងសង្គ្រោះបន្ទាន់ ដោយការងារទល់ទ្រនិងជួសជុលពង្រឹងឡើងវិញទាំងស្រុង នៃប្រាសាទបក្សីចាំក្រុង បានបញ្ចប់រួចរាល់ជាស្ថាពរហើយ នៅថ្ងៃទី៨ […]
ប្រាសាទព្រះខ័ន គឺជាសំណង់ស្ថាបត្យកម្មប្រវត្តិសាស្ត្រដ៏មានតម្លៃ ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងសង្កាត់នគរធំ ក្រុងសៀមរាប។ ដើម្បីទៅដល់ប្រាសាទនេះ ភ្ញៀវទេសចរអាចធ្វើដំណើរចេញតាមខ្លោងទ្វារដីឆ្នាំង ដែលជាទ្វារខាងជើងនៃក្រុងអង្គរធំ។ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាបាននិងកំពុងយកចិត្តទុកក្នុងការអភិរក្ស […]