«ធ្វើឱ្យលឿន, ធ្វើឱ្យលះ, បើស្ទះសុំគោលការណ៍» ។ នេះគឺជាទស្សនៈផ្ទាល់ខ្លួនដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកយកចែករំលែកជូននិស្សិត ក៏ដូចជាយុវជនខ្មែរ នៅក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ផ្អែកតាមបទពិសោធន៍ក្នុងការអនុវត្តន៍ទ្រឹស្តីនៃទស្សនៈនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានពន្យល់ថា ៖
- ធ្វើឱ្យលឿន៖ ធ្វើការងារត្រូវកំណត់អាទិភាពការងារតាមលំដាប់លំដោយមួយណាសំខាន់ជាង និងមួយណាសំខាន់ជាបន្តបន្ទាប់
- ធ្វើឱ្យលះ ៖ ត្រូវក្ដាប់គោលការណ៍ គោលគំនិតរបស់ថ្នាក់លើឱ្យច្បាស់, ការងារកាន់តែធំកាន់តែធ្វើឱ្យល្អិត, ហើយត្រូវព្យាយាមដោះស្រាយឱ្យបាន និងស្របតាមគោលគំនិតរបស់ថ្នាក់លើឱ្យអស់លទ្ធភាព
- បើស្ទះសុំគោលការណ៍៖ ក្នុងករណីដោះស្រាយមិនបាន ត្រូវសុំគោលការណ៍ និងរាយការណ៍ ហើយសូមកុំខ្លាចក្នុងការសូមគោលការណ៍ និងរាយការណ៍ ៕
សូមទស្សនាវីដេអូប្រសាសន៍សម្តេចខាងក្រោមនេះ៖





