អនុសាសន៍៤ចំណុចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រាប់លើកកម្ពស់គុណភាពអប់រំនៅកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីនៅក្នុងអង្គប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ត្រី បានដាក់ចេញ អនុសាសន៍ចំនួន៤ចំនុច ដើម្បីលើកកម្ពស់គុណភាពអប់រំ ពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សា ។

អនុសាសន៍ចំនួន៤ចំនុច រួមមាន៖
ទី១). ការពង្រឹងអភិបាលកិច្ចសាលារៀន
ទី២). ការពិនិត្យកែសម្រួល, រៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ស្របតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថសិស្ស
ទី៣). ការយកចិត្តទុកដាក់ផ្នែកសុខភាពសិស្ស, ផ្តល់កម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា និង
ទី៤). ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា, អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោក “ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ” ។

អនុសាសន៍ចំនួន៤ចំនុចនេះ ត្រូវបានសម្តេចធិបតី នាយករដ្ឋមន្ត្រី លើកឡើងជាថ្មីម្តងទៀត កាលពីក្នុងទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារ អប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២២-២០២៣ និងលើកទិសដៅឆ្នាំសិក្សា ២០២៣-២០២៤ កាលពីរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment