រដ្ឋមន្រ្តីក្រសួង​សុខាភិបាល បន្តក្រើនរំលឹក​ឲ្យពលរដ្ឋធ្វើលំ​ហាត់ប្រាណ ដើម្បីបង្ការខ្លួនពីជំ​ងឺមិនឆ្លង

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខ សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ។

ទន្ទឹមនៃការចុះពិនិត្យនេះ ឯកឧត្តមសាស្រ្តាចារ្យ បានសង្កេតឃើញថា អ្នកជំងឺលើសឈាម និងទឹកនោមផ្អែមមានចំនួនច្រើនលើសលប់។ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ជាពិសេសប្រជាជនទាំងអស់ ត្រូវចូលរួមថែរក្សាសុខភាព បង្ការខ្លួនពីជំងឺមិនឆ្លង ដោយត្រូវបរិភោគអាហារសុវត្ថិភាព តិចអំបិល តិចខ្លាញ់ តិចស្ករ និងត្រូវធ្វើ​លំហាត់ប្រាណជាប្រចាំថ្ងៃដើម្បីសុខភាព។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំឲ្យមន្រ្តី និងបុគ្គលិកនៃមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម នៅតាមផ្នែកនីមួយៗ ត្រូវពង្រឹងសមត្ថភាពខ្លួន តាមរយៈការបណ្តុះបណ្តាលបន្ថែម ជាប់ជាប្រចាំ ជាពិសេសបន្តការសិក្សាថ្នាក់ឯកទេស ដែលមានតម្រូវការ ដើម្បីយកមកអភិវឌ្ឍ បង្រៀនដល់ក្រុមការងារ និងធ្វើការស្រាវជ្រាវបន្ថែម ក្នុងការដើរឱ្យទាន់សម័យកាលឌីជីថល។ ។ ហើយឯកឧត្តម ក៏បានលើកទឹកចិត្តមន្រ្តីសុខាភិបាលទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សមធម៌ និងក្រមសីសធម៌វិជ្ជាជីវៈគ្រូពេទ្យផងដែរ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment