«សួនសៀវភៅ» នៅផ្លូវថ្មើរជើងក្នុងរាជធានីភ្នំពេញ បានបង្កើតដោយសមាគមបណ្ណាល័យគំនិត ដោយមានការគាំទ្រពីរដ្ឋបាលរាជធានីភ្នំពេញ ។ ព្រះតេជគុណ រឹម ណាំឈីវ ព្រះប្រធានសមាគមបណ្ណាល័យគំនិត បានបញ្ជាក់ថា «សួនសៀវភៅ» នេះជាកន្លែងដែឡអនុញ្ញាតឲ្យអ្នកដើរកម្សាន្តនៅផ្លូវថ្មើរជើង អាចចូលអង្គុយអាន ឬខ្ចីសៀវភៅទៅអាននៅផ្ទះដោយសេរីនិងមិនគិតថ្លៃអ្វីទាំងអស់។





