នៅចំពោះមុខឯកឧត្តម ឧត្តមសេនីយ៍ឯក Cao Qingfeng នាយរងសេនាធិការចម្រុះនៃសេនាធិការដ្ឋានគណៈកម្មធិការយោធាមជ្ឈិមចិន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិនផែរាម នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើប្រទេសចិនឲ្យបន្តជួយបង្កើនសមត្ថភាពកងទ័ពជើងទឹកកម្នុជា និងជួយបំពាក់ប្រព័ន្ធអាវុធទំនើបៗការពារដែនសមុទ្រជាដើម។
គោលបំណងដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឲ្យប្រទេសចិនជួយបង្កើនសមត្ថភាពកងទ័ពជើងទឹកនេះ គឺដើម្បីលើកកម្ពស់សមត្ថភាពការពារជាតិរបស់កម្ពុជា ,ធានាសន្តិសុខជាតិ, សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ស្របតាមបាវចនានៃគោលដៅជាយុទ្ធសាស្រ្តលើវិស័យការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺ “សន្តិសុខ ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការអន្តរជាតិ”៕





