ដ្រូនរបស់អ៊ីរ៉ង់ បានវាយប្រហារបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរចំពោះបន្ទប់អ្នកដំណើររង់ចាំនៅឯអាកាសយានដ្ឋានធំនៃប្រទេសគុយវែត បណ្ដាលឱ្យស្លាប់មនុស្សម្នាក់ និងរបួសរាប់សិបនាក់។ អាកាសយានដ្ឋាន ត្រូវតែបង្ខំចិត្តបិទទ្វារជាបណ្ដោះអាសន្ន។ នេះជាករណីវាយសងសឹកគ្នាទៅវិញទៅមកជាថ្មីម្ដងទៀតរវាងអ៊ីរ៉ង់ និងអាមេរិក និងជាវិញ្ញាសាសាកល្បងបទឈប់បាញ់ដែលមានលក្ខណៈផុយស្រួយ។





