១៣ មិថុនា ២០២៦|

នៅទី​បំផុត​ សង្គ្រាម​អ៊ីរ៉ង់​អាច​មាន​ពន្លឺ​ថា​នឹង​បិទ​បញ្ចប់​នាពេល​ឆាប់​ៗ​នេះ។​ ប្រភព​ដែល​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​មួយ​ចំនួន​បង្ហើប​ឱ្យ​ដឹង​ថា​ភាគី​ទាំង​២​អាច​នឹង​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​នៅ​ចុង​សប្ដាហ៍​នេះ​។ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា​នឹង​ចុះ​ហត្ថ​លេខា​នៅ​ទី​កន្លែង​ណា​ទេ​។ ប្រភព​ខ្លះ​ថា​អាច​នៅ​ប្រទេស​ស្វីស​។

៤ មិថុនា ២០២៦|

ដ្រូនរបស់អ៊ីរ៉ង់ បានវាយប្រហារបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរចំពោះបន្ទប់អ្នកដំណើររង់ចាំនៅឯអាកាសយានដ្ឋានធំនៃប្រទេសគុយវែត បណ្ដាលឱ្យស្លាប់មនុស្សម្នាក់ និងរបួសរាប់សិបនាក់។ អាកាសយានដ្ឋាន ត្រូវតែបង្ខំចិត្តបិទទ្វារជាបណ្ដោះអាសន្ន។ នេះជាករណីវាយសងសឹកគ្នាទៅវិញទៅមកជាថ្មីម្ដងទៀតរវាងអ៊ីរ៉ង់ និងអាមេរិក និងជាវិញ្ញាសាសាកល្បងបទឈប់បាញ់ដែលមានលក្ខណៈផុយស្រួយ។