ប្រមុខ UN ព្រមានថា ឥទ្ធិពលបាតុភូតអែលនីញ៉ូ ប្រៀបដូចជាការចាក់សាំងលើភ្លើង បង្កើនកម្ដៅភពផែនដី

ទីភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិទទួលបន្ទុកខាងបញ្ហាអាកាសធាតុ ហៅកាត់ថា WMO បានចេញសារព្រមានជាថ្មីថា បាតុភូតអាកាសធាតុ El Niño នឹងបង្កើនកម្ដៅទឹកសមុទ្រកាន់តែខ្លាំង ហើយអាចនឹងឈានមកដល់យ៉ាងឆាប់រហ័សបំផុតនៅក្នុងខែមិថុនានេះ។

ជុំវិញការវិវត្តដ៏គួរឱ្យបារម្ភនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូតេរ៉េស (António Guterres) បានដាស់តឿនឱ្យពិភពលោកចាត់ទុកបាតុភូត El Niño នេះជា «ការព្រមានផ្នែកអាកាសធាតុដ៏បន្ទាន់បំផុត»។ លោកបានប្រៀបប្រដូញថា ឥទ្ធិពលរបស់វាមិនខុសពីសាំងដែលស្រក់ទៅលើភ្លើងកំពុងឆេះនោះទេ ពោលគឺវានឹងរុញច្រានឱ្យភភផែនដីកាន់តែឡើងកម្ដៅខ្លាំងឡើងៗក្នុងល្បឿនយ៉ាងលឿន និងបង្កហានិភ័យធ្ងន់ធ្ងរបំផុត។

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment