អង្គការ ហ្វរ ផាស៍ (FOUR PAWS) ប្រចាំប្រទេសកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការ «ប្រព័ន្ធរាយការណ៍តាមអនឡាញថ្មីមួយ» កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពសត្វ បង្កើនការយល់ដឹងជាសាធារណៈ និងរួមចំណែកដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការជួញដូរសាច់សុនខនិងឆ្មា។
ប្រព័ន្ធនេះផ្តល់ឱកាសឱ្យសាធារណជន និងភ្ញៀវទេសចរ អាចចូលរួមរាយការណ៍ និងចែករំលែកព័ត៌មានដោយស្ម័គ្រចិត្ត អំពីសកម្មភាពលួចសត្វចិញ្ចឹម ការដឹកជញ្ជូន ការជួញដូរ ការសម្លាប់ និងអំពើហិង្សាផ្សេងៗលើសត្វ។ ទិន្នន័យដែលប្រមូលបាន នឹងត្រូវយកទៅប្រើប្រាស់ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយ និងបង្កើតកិច្ចពិភាក្សាស្ថាបនា ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាព សម្រាប់សុខុមាលភាពសត្វ និងសុខភាពសាធារណៈនៅកម្ពុជា។





