បន្ទាប់ពីវាយប្រហារគ្នាដ៏ខ្លាំងក្លាមួយប្រាវជាមួយអ៊ីស្រាអែល និងបន្ទាប់ពីលោកដូណាល់ត្រាំអំពាវនាវឱ្យលោកណឺតាន់យ៉ាហ៊ូខិតខំអត់ធ្មត់ដើម្បីកុំឱ្យប៉ះពាល់ការចរចាសន្តិភាព ប្រទេសអ៊ីរ៉ង់ប្រកាសថាខ្លួនសូមបិទបញ្ចប់ប្រតិបត្តិការសឹកតែត្រឹមនេះ។ ប៉ុន្តែអ៊ីរ៉ង់ព្រមានថាការវាយប្រហារនឹងបន្តបើអ៊ីស្រាអែលមិនព្រមឈប់វាយប្រហារលីបង់ទេ។





