ឯកឧត្តម បន្តថា ការបង្កើតរោងចក្រនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ដល់សេដ្ឋកិច្ចយ៉ាងសំខាន់ នឹងបង្កើតឱកាសការងារសម្រាប់កម្មករ កម្មការនី ប្រមាណជាង២០០០នាក់ និងការពង្រឹងពង្រីកមូលដ្ឋានឧស្សាហកម្មក្នុងតំបន់ និងរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ជាតិ ហើយការវិនិយោគនេះ ស្របទៅតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កំណើនឧស្សាហកម្មទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសប្រកបដោយការទទួលខុសត្រូវ និងលើកកម្ពស់តួនាទី របស់កម្ពុជានៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទៅដល់ប្រទេសនានាលើពិភពលោក។
ក្នុងនាមជាអភិបាលខេត្ត ឯកឧត្តម បានគាំទ្រយ៉ាងពេញទំហឹង និងសង្ឃឹមជឿជាក់ថាគម្រោងនេះនិងដំណើរការទៅមុខដោយរលូន និងមានប្រសិទ្ធភាព។ រដ្ឋបាលខេត្តបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយសម្របសម្រួលគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន នៅពេលក្រុមហ៊ុនជួបបញ្ហា ទាំងក្នុងពេលសាងសង់ និងនៅពេលអនាគតនៅពេលប្រតិបត្តិការចាប់ផ្តើមជាដើម៕





