វត្ថុសិល្បៈខ្មែរ​​ចំនួន១៣៦ កំពុងដាក់តាំងបង្ហាញនៅសារមន្ទីរ Shanxi ប្រទេសចិន

វត្ថុសិល្បៈខ្មែរពិចិត្រៗ​ចំនួន ១៣៦វត្ថុសិល្បៈ មានអាយុកាល​ ចាប់ពីសម័យបុរេប្រវត្តិសាស្រ្ត រហូតដល់សម័យក្រោយអង្គរ​​ ត្រូវបានជ្រើសរើសដោយសម្រិតសម្រាំងពីសមុច្ច័យសារមន្ទីរជាតិកម្ពុជា​ ដើម្បីដាក់តាំងបង្ហាញនៅសារមន្ទីរ​ Shanxi ប្រទេសចិន។ ការដាក់តាំងបង្ហាញនេះ ធ្វើឡើងចាប់ពីខែមិថុនា​​ ដល់ខែតុលា​ ឆ្នាំ២០២៦។​

ឯកឧត្តម លី វណ្ណា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារជំនាញ ដើម្បីពិនិត្យការរៀបចំដាក់តាំង និង​សម្ពោធពិព័រណ៍វត្ថុសិល្បៈបុរាណខ្មែរ​ ក្រោមប្រធានបទ៖ “ អង្គរ និងសិល្បៈខ្មែរបុរាណ “ ​ (Angkor and the Art of Ancient Khmer) នៅសារមន្ទីរ Shanxi ក្នុងខេត្ត Shanxi។

​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុក សកម្មភាពនៃការតាំងពិព័រណ៍នេះ គឺជាផ្សព្វផ្សាយនិងរំលេចនូវភាពរស់រវើកនៃសិល្បៈបុរាណខ្មែរ កាលពីជាងមួយពាន់ឆ្នាំមុន និងជាសក្ខីភាពនៃ​សមិទ្ធិផលដែលកើតចេញពីកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ក្នុងការលើកកម្ពស់ និងផ្សព្វផ្សាយវប្បធម៌ និងអារ្យធម៌ខ្មែរ ដល់ប្រជាពលរដ្ឋចិន ដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយប្រជាជនខ្មែរតាំងពីសម័យបុរាណតរៀងមក៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment