នៅក្នុងឱកាសបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោកស៊ីជីនពីង ទៅរដ្ឋធានីព្យុងយ៉ាង ថ្នាក់ដឹកនាំទាំង២ប្ដេជ្ញាថានឹងពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ និងទស្សនការសម្ដែងសិល្បៈបែបជាតិនិយមថែមទៀតផង។





