កម្ពុជា មិនប្រើកម្លាំងយោធាដើម្បីដោះស្រាយបញ្ហាព្រំដែននោះទេ ប៉ុន្តែប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី

កម្ពុជា មិនប្រើកម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែននោះទេ ប៉ុន្តែកម្ពុជានៅតែប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពតាមច្បាប់អន្តរជាតិជានិច្ច។ នេះជាការគូសបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ជុំវិញខេត្តសៀមរាប-ឧត្តរមានជ័យ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។
សម្ដេចតេជោ ហ៊ុន សែន ក៏បានច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចខុសពីការពិត ជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃផងដែរ។

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment