គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់ផលចំណេញសេដ្ឋកិច្ចច្រើនណាស់នាពេលអនាគត ព្រោះវានឹងជួយដល់វិស័យកសិកម្ម កសិឧស្សាហកម្ម និងដឹកជញ្ជូន ដើម្បីធានានូវភាពប្រកួតប្រជែងរបស់កម្ពុជា។ នេះជាការលើកឡើងរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ។
គួរបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ ជាគម្រោងផ្លូវទឹកតភ្ជាប់ពីទន្លេទៅកាន់សមុទ្ររបស់កម្ពុជា មានប្រវែង ១៨០ គីឡូម៉ែត្រ ដោយឆ្លងកាត់ ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ។ ព្រែកជីកនេះ មានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ ម៉ែត្រ ,ទទឹងមុខកាត់ផ្នែកខាងក្រោមប្រវែង ៨០ ម៉ែត្រ ,ជម្រៅទឹក: ៥,៤ ម៉ែត្រ ,គន្លងនាវាចរណ៍ មាន២ គន្លង និងសន្ទះផ្លូវនាវាចរណ៍ចំនួន ៣កន្លែង ដែលស្ថិតនៅខេត្តកណ្តាល តាកែវ និងកែប៕





