រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសជាផ្លូវការនូវបញ្ជីឈ្មោះបេក្ខជនឯកអគ្គរដ្ឋទូតថ្មីៗជាច្រើនរូប ដើម្បីបញ្ជូនទៅព្រឹទ្ធសភាអាមេរិកពិនិត្យ និងអនុម័ត។ សកម្មភាពនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក ត្រាំ ក្នុងការពង្រឹងទំនាក់ទំនងការទូតអន្តរជាតិ តាមរយៈការបំពេញតំណែងសំខាន់ៗដែលនៅទំនេរ។
ក្នុងចំណោមការតែងតាំងទាំងនោះ លោក គ្រីស្តូហ្វឺ អាន់ឌឺសាន់ (Christopher Anderson) ជាអ្នកការទូតជើងចាស់ បានជ្រើសរើសឱ្យកាន់តំណែងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា។ ការតែងតាំងនេះ គេរំពឹងថានឹងបញ្ចប់ភាពទំនេរនៃតំណែងនេះ ដែលមានរយៈពេលជាងពីរឆ្នាំមកហើយ និងជួយជំរុញទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងរាជធានីភ្នំពេញឱ្យកាន់តែល្អប្រសើរ។





