សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ​ប្រាប់​ឲ្យក្រសួងចំនួន២ ពិនិត្យពី​សុវត្ថិភាពចំ​ណី​​​អាហា​រនៅ​តាម​សា​លារៀន​ ដើម្បីបង្ការជំងឺទឹកនោម​ផ្អែម​ដល់សិស្សានុសិស្ស

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា សហការចុះត្រួតពិនិត្យមើលការលក់ដូរចំណីអាហារនៅតាមសាលារៀន ដើម្បីបង្ការជំងឺទឹកនោមផ្អែមដល់សិស្សានុសិស្ស ជាពិសេសកុមារៗ។ ការណែនាំនេះ បានធ្វើឡើងក្នុងពិធីបញ្ចុះបឋមសីលាសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ។

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ជាការកត់សម្គាល់នារយៈពេលចុងក្រោយនេះឃើញថា កំណើននៃជំងឺទឹកនោមផ្អែម មានការកើនឡើងគួរឲ្យព្រួយបារម្ភ ។

 

 

 

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment