សម្តេចតេជោ ហ៊ុន សែន ព្រមានដកតំណែង និងដកហូតទ្រព្យសម្បត្តិ ចំពោះមន្ត្រីឬអ្នកមានអំណាចណាដែលលួចនាំចូលទំនិញថៃ មកកម្ពុជា ។ការព្រមានរបស់សម្តេចបែបនេះ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលបណ្តោះអាសន្ន ខេត្តបន្ទាយមានជ័យ នាថ្ងៃទី៩ មិថុនា ឆ្នាំ២០២៦។





