កម្ពុជានិងថៃ ចុះហត្ថលេខាលើឯកសារចំនួន៧ ពាក់ព័ន្ធនឹងការគាំពារបរិស្ថាន វិស័យសាធារណការ និងវិស័យការងារ

បន្ទាប់ពីមានជំនួបប្រជុំចង្អៀត និងប្រជុំទ្វេភាគីជាមួយគ្នា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រី នៃថៃ ក៏បានអញ្ជើញចូលរួមជាសហអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៧ ពាក់ព័ន្ធនឹងវិស័យបរិស្ថាន វិស័យសាធារណការ វិស័យការងារ ជាដើម ។

ឯកសារទាំង៧នោះរួមមាន៖ ១) កិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់ កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាល កម្ពុជា និងរាជរដ្ឋាភិបាលថៃ, ២) អនុស្សរណៈនៃការយោគយល់គ្នា រវាងកម្ពុជា និងថៃស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ, ៣) អនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងបរិស្ថានកម្ពុជា និងក្រសួងធនធានធម្មជាតិ និង បរិស្ថានថៃ ស្ដីពីកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន, ៤) កិច្ចព្រមព្រៀង រវាងកម្ពុជា និងថៃ ស្ដីពី ការគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពាន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន), ៥) កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ស្តីពីការសាងសង់ ស្ពានព្រំដែនផ្សារព្រំ-បានផាកាត ,កំណត់ហេតុស្ដីពីការផ្តល់ជំនួយ បច្ចេកទេសលើការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងលើកកម្រិតគុណភាព ផ្លូវជាតិលេខ ៥៧ (បាត់ដំបង-ច្រកទ្វារ អន្តរជាតិព្រំ) រវាងក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជិតខាងថៃ និង៧) ការចុះលិខិតប្ដូរសារ ស្តីពី គម្រោងពង្រឹងសមត្ថភាពវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការលើកទី១នៅប្រទេសកម្ពុជា ក្នុងនាមជានាយករដ្ឋមន្ត្រីថៃ របស់លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ ដំណើរទស្សនៈកិច្ចនេះ ធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment