៩ មិថុនា ២០២៦|

ក្នុងជំនួបពិភាក្សាទ្វេភាគី ដែលបានធ្វើឡើងនៅរដ្ឋធានីហាណូយ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម […]

៨ មិថុនា ២០២៦|

ដ្រូន​របស់​រុស្ស៊ី​វាយ​ប្រហារ​អ៊ុយ​ក្រែន​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​២​នាក់​។ នេះ​បើ​យោង​តាម​មន្ត្រី​រដ្ឋា​ភិបាល​អ៊ុយ​ក្រែន​ថ្លែង​នៅ​ថ្ងៃ​អាទិត្យ​។ ហេតុ​ការណ៍​​នេះ​កើត​ឡើង​ចំ​ពេល​ដែល​មេ​ដឹកនាំ​ពិភព​លោក​កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ទី​ក្រុង​ឡុង​ ចក្រ​ភព​អង់គ្លេស ​ដើម្បី​ពិភាក្សា​​អំពី​ការ​ដាក់​សម្ពាធ​លើ​ទីក្រុង​ម៉ូស្គូ​ដោយ​សារ​តែ​ការ​ដុត​បញ្ឆេះ​សង្គ្រាម​រយៈ​ពេល​បួន​ឆ្នាំ​កន្លង​ទៅ​នេះ។ ប្រធានា​ធិបតី​អ៊ុយ​ក្រែន​ លោក​ហ្សេឡិនស្គី នឹង​ជួប​ថ្នាក់​ដឹក​នាំ​បារាំង អាល្លឺម៉ង់ និង​អង់គ្លេស​នៅ​ល្ងាច​នេះ​ដើម្បី​ពិភាក្សា​គ្នា​រក​ច្រក​ចេញ​។

៨ មិថុនា ២០២៦|

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន […]

៦ មិថុនា ២០២៦|

បន្ទាប់​ពី​ប្រធា​នា​ធិបតី​អ៊ុយ​ក្រែន​សរ​សេរ​លិខិតចំហ​ចង់​​ចរ​ចា​គ្នា លោក​ពូទីន​ហាក់​បង្ហាញ​ការ​មិន​ចាប់​អារម្ម​ណ៍​ចំពោះ​ការ​បោះ​ដៃ​របៀប​នេះ​ឡើយ​​។ លោក​ថា​សម្រាប់​ពេល​នេះ លោក​គ្មាន​ហេតុ​ផល​អ្វី​ត្រូវ​ជួប​គ្នា​ទេ​។ លោក​យល់ថា​នោះ​ជា​សំបុត្រ​ដែល​សរ​សេរ​ឡើងដោយចេត​នា​មិន​សុច​រិត​​ ហើយ​បង្កប់​ពាក្យ​ពេចន៍​មិន​គួរ​សម​ថែម​ទៀត​ផង​។​

៦ មិថុនា ២០២៦|

អាមេរិក​ដាក់​ទណ្ឌ​កម្ម​ប្រឆាំង​នឹង​បុគ្គល​មួយ​ចំនួន​នៅ​គុយ​បា​ដែល​រួម​ទាំង​ប្រធានា​ធិបតីគុយបា និង​ភរិយា​របស់​លោក​ផង​ដែរ។ គេ​មិន​ទាន់​ដឹ​ង​ថា​តើ​ទណកម្ម​នេះ​មាន​ប្រសិទ្ធ​ភាព​កម្រិត​ណា​ទេ​ ខណៈ​ដែល​លោក​ត្រាំ​ព្យាយាម​ដាក់​សម្ពាធ​ទៅ​លើ​ប្រទេស​ដែន​កោះ​មួយ​នេះ​ជា​អតិ​បរមា​។

៥ មិថុនា ២០២៦|

ការសិក្សាស្រាវជ្រាវដែលទើបចុះផ្សាយថ្មីៗនេះ បានបញ្ជាក់ពីវត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ដែលក្នុង​ចំណោមនោះ មានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ ហើយមានប្រភេទខ្លះគឺពុំដែល បានប្រទះ​ឃើញផ្ទាល់នឹងភ្នែកឡើយ​នៅក្នុងតំបន់សិក្សានោះ។ សត្វព្រៃទាំង៧ប្រភេទនោះរួមមាន៖ សត្វទន្សោង […]

៥ មិថុនា ២០២៦|

ទីភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិទទួលបន្ទុកខាងបញ្ហាអាកាសធាតុ ហៅកាត់ថា WMO បានចេញសារព្រមានជាថ្មីថា បាតុភូតអាកាសធាតុ El Niño នឹងបង្កើនកម្ដៅទឹកសមុទ្រកាន់តែខ្លាំង ហើយអាចនឹងឈានមកដល់យ៉ាងឆាប់រហ័សបំផុតនៅក្នុងខែមិថុនានេះ។ ជុំវិញការវិវត្តដ៏គួរឱ្យបារម្ភនេះ […]

៤ មិថុនា ២០២៦|

អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា លោកស្រី វ្ល៉ាដាន់កា អាន់ដ្រេវ៉ា (Vladanka Andreeva) បានបង្ហាញការគាំទ្រពេញទំហឹងចំពោះជំហរសន្តិភាព និងការដោះស្រាយបញ្ហាដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិរបស់កម្ពុជា លើបញ្ហាជម្លោះព្រំដែនជាមួយថៃ។ […]