៤ មិថុនា ២០២៦|

រាជរដ្ឋាភិបាល មិនមានផែនការកាត់ចំណាយក្នុងវិស័យអប់រំ និងសុខាភិបាល ទៅបំពេញឱ្យតម្រូវការវិស័យការពារជាតិនោះទេ ផ្ទុយទៅវិញគម្រោងចំណាយរបស់រាជរដ្ឋាភិបាល ក្នុងវិស័យសង្គមកិច្ច អប់រំ និងសុខាភិបាល មានតែបន្តកើនឡើងក្នុងរយៈពេលមធ្យម និងរយៈពេលវែង […]

៤ មិថុនា ២០២៦|

ទី​ភ្នាក់​ងារ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ខាង​​បញ្ហា​អាកាស​ធាតុ​បាន​ព្យាករ​អំពី​បាតុភូត​អែល​នីញ៉ូ​ចាប់​ពី​កម្រិត​មធ្យម​ទៅ​កម្រិត​ខ្លាំង។ ​​មាន​ន័យ​ថា​អាច​នឹង​ធ្វើ​ឱ្យ​ឡើង​កម្ដៅ​កាន់​តែ​ខ្លាំង​ជា​សាកល​ និង​បង្ក​ហានិភ័យ​កាន់​តែ​ខ្ពស់​នៅ​ក្នុង​ន័យ​ថា​បើ​ត្រូវ​ធ្លាក់​ភ្លៀង​គឺ​ធ្លាក់​ខ្លាំង​ ហើយ​បើ​ត្រូវ​ក្ដៅ​គឺ​ក្ដៅ​ខ្លាំង​បែក​ក្រហែង​តែ​ម្ដង​​នា​រយៈ​ពេល​ប៉ុន្មាន​​ខែ​ខាង​មុខ​នេះ​។ អែល​នីញ៉ូ​​មាន​ន័យ​ថា​សីតុណ្ហ​ភាព​នៅ​លើ​ផ្ទៃ​សមុទ្រ​ឡើង​កម្ដៅ​ខ្លាំង​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិច​ភាគ​កណ្ដាល និង​ភាគ​ខាង​កើត​។  

២ មិថុនា ២០២៦|

កម្ពុជាបានជ្រើសរើសយកយន្តការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ តាមយន្តការការផ្សះផ្សារដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ក្នុងគោលដៅការពារអធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា ដោយអនុលោកតាមច្បាប់អន្តរជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍ផ្ញើ​ជូន​ជន​រួមជាតិ​កម្ពុជា ស្ដីពី​ដំណោះ​ស្រាយ​របស់​រាជ​រដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​ដែន​សមុទ្រ​ត្រួត​ស៊ីគ្នា​ជា​មួយ​ប្រទេស​ថៃ នាថ្ងៃទី០២ […]

២ មិថុនា ២០២៦|

ជំងឺ​កញ្ជ្រឹល​កំពុង​វាយលុក​ប្រទេស​បង់​ក្លា​ដែស​ យ៉ាង​ខ្លាំង​នៅ​ក្នុង​ចំណោម​កុមារ​តូច​ៗ​ដែល​ធ្វើ​ឱ្យ​ពួក​គេ​ស្លាប់​អស់​រាប់​រយ​នាក់​ត្រឹម​តែ​រយៈ​ពេល​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​។ ទោះ​បី​មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​កាត់​បន្ថយ​ល្បឿន​នៃ​ការ​រាត​ត្បាត​យ៉ាង​ណា​ក្ដី ប៉ុន្តែ​មិន​ទាន់​ឃើញ​ថា​ជំងឺ​នេះ​ថយ​ចុះ​នៅ​ឡើយ​ទេ​។  

២ មិថុនា ២០២៦|

អង្គការយូនីហ្វេស (UNICEF) បានប្ដេជ្ញារួមគ្នាជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា បន្តជួយសង្គ្រោះដល់កុមារកម្ពុជា ជាពិសេសកុមាររងគ្រោះដោយសារបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកុមារ​ទាំងអស់នោះ បានបន្តភៀសសឹក និងបាត់បង់​ជម្រក ដោយសារកងទ័ពថៃ រាយបន្លាលួស […]

១ មិថុនា ២០២៦|

ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងទេសចរណ៍ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីផ្តល់កិច្ចសហប្រតិបត្តិការភាពជាដៃគូលើការជំរុញ និងបង្កើនប្រសិទ្ធភាពការងារអភិវឌ្ឍវិស័យទេសចរណ៍ និងវិស័យ​អភិវឌ្ឍន៍ជនបទ តាមរយៈការកសាងនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ការផ្គត់ផ្គង់ទឹកស្អាត ការលើកកម្ពស់អនាម័យនៅជនបទ និងការអភិវឌ្ឍសហគមន៍ជនបទ […]

១ មិថុនា ២០២៦|

ក្នុង​ចំណោម​អ្នក​ជាប់​ផុង​នៅ​​រូង​ភ្នំ​ប្រទេស​ឡាវ​ គេ​​​រក​ឃើញ​អ្នក​នៅ​រស់​រាន​មាន​ជីវិត​​មួយ​ចំនួន​​​។ នេះ​ជា​ផ្នែក​មួយ​​​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​​អាជ្ញា​ធរ​នៅ​ប្រទេស​ឡាវ​ផ្ទាល់​ សហ​ការ​ជា​មួយ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​បរទេស​ និង​អ្នក​ដែល​ធ្លាប់​ជួយ​ក្មេង​ៗ​នៅ​ក្នុង​រូង​ភ្នំ​ថាម​លួង​ប្រទេស​ថៃ​កាល​ពី​ឆ្នាំ​២០១៨។​

២៩ ឧសភា ២០២៦|

គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់ផលចំណេញសេដ្ឋកិច្ចច្រើនណាស់នាពេលអនាគត ព្រោះវានឹងជួយដល់វិស័យកសិកម្ម កសិឧស្សាហកម្ម និងដឹកជញ្ជូន ដើម្បីធានានូវភាពប្រកួតប្រជែងរបស់កម្ពុជា។ នេះជាការលើកឡើងរបស់​សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា […]